ភ្នំពេញៈ ទារិកាអាយុ៣ខែ ដែលបានស្លាប់ហើយត្រូវបានម្តាយកទៅតម្កល់នៅវត្តតាំងកសាងខាងត្បូងនោះ សមត្ថកិច្ចបានរកឃើញថា មានកាប៉ះទង្គិចក្បាលយ៉ាងធ្ងន់ធ្ងរទើបបណ្តាលឲ្យទារិកានោះស្លាប់។
តាមការបំភ្លឺពីស្ត្រីជាម្តាយប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីម៉ោងប្រហែល១២អាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីហិង្សាមួយបានកើតឡើង នៅក្នុងបន្ទប់ជួលលេខ២ ជាន់ផ្ទាល់ដី ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងទៀតថា កាលពីវេលាម៉ោង១១យប់ ប្តីឈ្មោះ ស៊ី យ៉ា
អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានប្រើប្រពន្ធ(ចុង)ឈ្មោះ ណុប ស្រីពៅ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិស្ទោង ឃុំស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ឲ្យទៅទិញស្រា មកផឹកនៅក្នុងបន្ទប់ រួចហើយក៏មានប្រពន្ធ(ដើម) បានមកដល់មុខបន្ទប់ ក៏បានផ្ទុះហិង្សាកើតឡើងរវាងប្រពន្ធចុងនិងប្រពន្ធដើម វាយតប់គ្នារហូតដល់មានរបួសរៀងៗខ្លួន ក៏មានការជួយឃាត់ពីប្តី និងអ្នកជិតខាង និងបំបែកចេញពីគ្នារៀងៗខ្លួនរួចហើយ ប្តីនិងប្រពន្ធដើមក៏បានចាកចេញពីបន្ទប់ជួលទាំងកណ្តាលអាធ្រាត្រទៅបាត់ទៅ។
ដោយហេតុតែស្រវឹងជោគជាំខ្លាំងផងនោះ ស្ត្រីឈ្មោះ ណុប ស្រីពៅ ក៏បានលើកកូនឈ្មោះ ណុប ស្រីពេជ្យ ភេទស្រី អាយុ៣ខែ មកឲ្យបៅព្រោះយំខ្លាំងពេក រួចហើយក៏យកកូនទៅងូតទឹកដោយស្រវឹងផងនោះក៏បានដួលទាំងម្តាយទាំងកូន នៅក្នុងបន្ទប់ទឹក រហូតមកដល់ម៉ោង២ទាប ភ្លឺថ្ងៃទី២៤ ខែឆ្នាំដដែល ទើបដឹងថាកូនស្លាប់បាត់ទៅហើយ លុះព្រឹកម្តាយក៏យកសពកូនទៅឈាបនដ្ឋានវត្តតាំងកសាងខាងត្បូងដើម្បីបូជា តែដោយអាចារ្យសុំមើលលិខិតស្នាមអត់មាន ទើបបណ្តាលឲ្យមានការភ្ញាក់ផ្អើលតែម្តង។
ក្រោយមកសមត្ថកិច្ចជំនាញកោសល្យវិច័យ ពិនិត្យឃើញថាសពទារិកាស្លាប់ដោយសារការប៉ះទង្គិចក្បាលយ៉ាងធ្ងន់ធ្ងរ។
តាមកាពិតជាក់ស្តែង ពីជំនាញសពមានស្នាមជាំនៅចំហៀងក្បាលខាងស្តាំ និងស្នាមផតទ្រុតក្បាល(ផុងលលាដ៏) រង្វង់ភ្នែកខាងស្តាំជាំក្រហម ហើយស្នាមជាំនៅស្មាខាងឆ្វេង រហូតដល់ដើមដៃខាងឆ្វេង។
ក្រោយកើតហេតុ ស្ត្រីជាម្តាយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកសួរនាំ និងចាត់ការទៅតាមនីតិវិធីច្បាប់៕
https://youtu.be/2oLBdRGJyhs
មតិយោបល់