ភ្នំពេញ:យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿងញៀនបង្ក្រាប៤០ករណី ឃាត់មនុស្ស ៩៧នាក់ក្នុងនោះមានស្រី១១នាក់ នេះបើយោងតាមលទ្ធផលផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១។
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន ២៣ករណី ឃាត់ ៤៣នាក់ ក្នុងនោះមានស្រី៨នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ១៧ករណី ឃាត់ ៥៤នាក់ ក្នុងនោះមានស្រី៣នាក់ រួមទាំងវត្ថុតាងដកហូតមាន មេតំហ្វេតាមីន(ice)=៦៤,២១ក្រាម និង៥៦កញ្ចប់តូច មេតំហ្វេតាមីន(wy)=២០,៥៣ក្រាម។
លទ្ធផលបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៩៧នាក់និងវត្ថុតាង១ចំនួននេះ មានការចូលរួមបង្រ្កាប១៦អង្គភាពបាន ចូលរួមបង្ក្រាប៖ ១.មន្ទី ២.បាត់ដំបង ៣.បន្ទាយមានជ័យ ៤.កំពង់ចាម ៥.កំពង់ស្ពឺ ៦.កំពត ៧.កណ្ដាល ៨.កោះកុង ៩.ក្រចេះ ១០.សៀមរាប ១១.ព្រះសីហនុ ១២.ស្វាយរៀង ១៣.តាកែវ ១៤.កែប ១៥.ត្បូងឃ្នុំ ១៦.រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕













មតិយោបល់