ភ្នំពេញៈ បុរសម្នាក់បើកបររថយន្តកាមរី ក្នុងស្ថានភាពស្រវឹង ទៅបុកជាមួយ រថយន្តឡង់គ្រឺស័រពេញទំហឹង បណ្តាលឲ្យរថយន្តកាមរីវិល២ជុំ នៅរង្វង់មូលចោមចៅ កាលពីវេលាម៉ោង ១និង១៥នាទីយប់ ឆ្លងចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង ប៉ុន្តែម្ចាស់រថយន្តទាំង២គ្រឿង សុំចចារគ្នានៅនឹងកន្លែងកើតហេតុ ដោយម្ចាស់រថយន្តឡង់គ្រឺស័រ ឲ្យខាងម្ចាស់រថយន្តកាមរីដែលជារថយន្តបង្ក ចេញលុយថ្លៃជួសជុលរថយន្តចំនួន៣ពាន់ដុល្លារ។ ប៉ុន្តែខាងម្ចាស់រថយន្តកាមរី និយាយថា ខ្លួនមានលទ្ធភាពត្រឹមតែ ២ពាន់ដុល្លារប៉ុណ្ណោះ។ តែការចចារគ្នា នៅតែបន្ត ដោយចុងក្រោយ ម្ចាស់រថយន្តកាមរី សុំសងសំណងចំនួន ២៣០០ដុល្លារ ទើបភាគីម្ចាស់រថយន្តឡង់គ្រឺស័រ ព្រមទទួលយក ដើម្បីបញ្ចប់រឿងតែម្តង៕
មតិយោបល់