
សេវាកម្ម SkyDrive របស់ Microsoft មិនមែនសម្រាប់តែ Windows ឬ Windows Phone ប៉ុណ្ណោះទេ អ្នកប្រើប្រាស់ប្រព័ន្ធដំណើរការ Android និង iOS ក៏អាចប្រើប្រាស់បានផងដែរ តាមរយៈកម្មវិធីផ្ទាល់ខ្លួន ហើយថ្ងៃនេះក្រុមហ៊ុន Microsoft បានបញ្ចេញនូវ SkyDrive ជំនាន់ថ្មី សម្រាប់ឧបករណ៍ iOS ដែលអាចប្រើប្រាស់បានទាំងផលិតផលថ្មីពីរទៀតរបស់ Apple គឺ iPhone 5 និង iPad Mini។
គួរបញ្ជាក់ផងដែរថា ជំនាន់ថ្មីនេះជាជំនាន់ទី3 ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រង ទៅលើទំហំរូបភាពដែលលោកអ្នកបាន Upload និង Download ពី SkyDrive account របស់លោកអ្នក រួមទាំងការកែសម្រួលឲ្យការប្រើប្រាស់កាន់តែមានភាពរលូតផងដែរ៕
មតិយោបល់