ព័ត៌មានសេដ្ឋកិច្ច

ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា កើនឡើង ២០ភាគរយ ដល់ ១៤០០មេហ្គាវ៉ាត់

ការផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសកម្ពុជា កើនឡើងប្រមាណ ២០ភាគរយ ក្នុងឆ្នាំ ២០១៦​ បើធៀបនឹងឆ្នាំ ២០១៥។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល។

វារីអគ្គិសនីចំនួន ៦ ផ្គត់ផ្គង់អគ្គិសនីសរុប ៩២៨មេហ្គាវ៉ាត់ ហើយរោងចក្រធ្យូងថ្ម ផ្គត់ផ្គង់ប្រមាណ ៥០៥មេហ្គាវ៉ាត់។

ថាមពលអគ្គិសនី ក៏ត្រូវបាននាំចូលពីប្រទេសថៃ ឡាវ វៀតណាម កើនឡើងប្រមាណ ៤.៦ភាគរយផងដែរ។

ប្រភពថាមពលខាងលើ បាននិងកំពុងផ្គត់ផ្គង់ដល់ប្រមាណ ២លានលំនៅដ្ឋាន ដែលស្មើនឹង ៥៨ភាគរយនៃលំនៅដ្ឋានសរុបទូទាំងប្រទេស ហើយបណ្តាញអគ្គិសនី បានតភ្ជាប់ទៅដល់ជាង ​១ម៉ឺនភូមិ ស្មើនឹង ៧៤ភាគរយនៃភូមិសរុប។

យ៉ាងណាមិញ ក្រសួងរ៉ែ បានគូសបញ្ជាក់ដែរថា ត្រឹមឆ្នាំ ២០១៨ កម្ពុជានឹងបង្កើតអគ្គិសនី ៤០០មេហ្គាវ៉ាត់បន្ថែមទៀត តាមរបស់វារីអគ្គិសនីសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែង៕

មតិយោបល់