មិនមែនតែតារាល្បីៗរបស់កម្ពុជាប៉ុណ្ណោះទេ សូម្បីតែតារាល្បីៗរបស់ប្រទេសថៃក៏បានបង្ហាញខ្លួនច្រើននាក់ផងដែរ កាលពីយប់ថ្ងៃទី២៤ កុម្ភៈ នៅក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្នុងពិធីជប់លៀងធំប្រចាំឆ្នាំរបស់ស្ថាប័ននេះ។
លោកខេមរៈ សិរីមន្ត និងតារាល្បីថៃខ្មែរច្រើននាក់ ត្រូវគេឃើញបង្ហាញខ្លួនច្រៀងរាំ ដោយមិនគិតកម្រៃនោះទេ ដើម្បីអបអរពិធីជប់លៀងប្រចាំឆ្នាំរបស់ប៉ុស្ដិ៍លេខ៥។
មន្ត្រីជាន់ខ្ពស់ប៉ុស្ដិ៍លេខ៥បានអះអាងថា ដោយសារចង់ចងសម្ព័ន្ធភាពជាមួយក្រុមការងារ និង តារាសិល្បៈ ទើបស្ថាប័នមួយនេះចំណាយលុយច្រើនម៉ឺនរៀបចំជប់លៀងនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ។ លោកសេង កដិកា តំណាងប៉ុស្ដិ៍លេខ៥ តារាសិល្បៈទាំងខ្មែរ និងថៃ មិនតិចជាង១០០នាក់នោះទេ ត្រូវបានអញ្ជើញអោយចូលរួមក្នុងពិធីជប់លៀងនោះ ដើម្បីចងរឹតទំនាក់ទំនងរវាងគ្នា និងគ្នាអោយកាន់តែប្រសើរ។
លោកថាតារាដែលបានទទួលការអញ្ជើញនោះ សម្រាប់តែតារាដែលបានចូលរួមសម្ដែងក្នុងរឿងកន្លងមករបស់ប៉ុស្ដិ៍លេខ៥ និងធ្លាប់ចូលរួមច្រៀងរាំលើឆាកតន្ត្រីរបស់ខ្លួនប៉ុណ្ណោះ ដោយតារាដែលមិនធ្លាប់ធ្វើការពាក់ព័ន្ធនឹងប៉ុស្ដិ៍គឺប៉ុស្ដិ៍លេខ៥មិនបានអញ្ជើញឡើយ។ លោកថាពិធីនោះ ក៏ដើម្បីបង្អួតខ្សែរឿងភាគខ្មែរទាំងអស់ដែលបានផលិត និងដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥ ដើម្បីលើកមុខលើកមាត់តារាសិល្បៈដែលបានចូលរួមផងដែរ។ លោកថាក្រោយជំនួបដ៏ធំនេះ តារាសិល្បៈ និងផលិតករនឹងក្លាយជាគ្រួសារតែមួយ ខណៈដែលជាគម្រោងក៏នឹងមានរំលេចការផលិតកម្មវិធី និងរឿងជាច្រើនទៀតជំរុញអោយតារាទាំងអស់មានការងារជាមួយស្ថាប័នខ្លួនកាន់តែច្រើន។
ខាងក្រោមនេះជាវត្តមានតារាសិល្បៈ ទាំងកម្ពុជា និងថៃ បានបង្ហាញខ្លួនចូលរួម៖
មតិយោបល់