អង់គ្លេស៖ កីឡាករខ្ពស់ដូចកុក Peter Crouch បានបង្ហើបឲ្យដឹងថា គាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ ក្នុងការបន្តលេងឲ្យក្លិប Stoke ហើយក៏គ្មានគម្រោងចាកចេញពី ពហុកីឡដ្ឋាន Britannia Stadium នោះដែរ។
កីឡាករវ័យ ៣៣ ឆ្នាំ ត្រូវបានគេសំឡឹងឃើញ ថានឹងអាចចេញពីក្លិប Stoke ក៏ប៉ុន្តែខណៈពេលដែលទីផ្សារ ឈានចូលមកដល់ បែរជាមិនអាចទៅរួចវិញ ក្នុងអំឡុងទីផ្សារផ្ទេរកីឡាករ និងដេញថ្លៃកីឡាករ កាលពីខែ មករា នោះ។
អតីតអ្នកលេងឲ្យក្លិបហង្សក្រហម និង ក្លិបមាន់ខ្នាយមាស Tottenham ដោយកុងត្រានៅពេលបច្ចុប្បន្ននេះ នៅសល់តែ ១ ឆ្នាំតែប៉ុណ្ណោះ ក៏ប៉ុន្តែ Peter Crouch បាននិយាយថា គាត់ពិតជារីករាយ និងពន្យារកុងត្រា ក្នុងការស្នាក់នៅលេងបន្តឲ្យក្លិប Stoke ។ ម្យ៉ាងវិញទៀត សង្ឈឹមថា នឹងអាចរកគ្រាប់បាល់ជូនក្លិប ជាច្រើនទៀតផងដែរ៕
មតិយោបល់