ព័ត៌មានជាតិ

ជនសង្ស័យ៦នាក់ និងគ្រឿងញៀន១៧កញ្ចប់ ត្រូវអាវុធហត្ថបញ្ជូនទៅកាន់តុលាការ

ព្រះសីហនុ: កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន បញ្ជូនទៅកាន់តុលាការ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុច ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង៦នាក់ ទី១ឈ្មោះ តុក ហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករផែ ស្នាក់នៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ,ទី២ឈ្មោះ ស សាវឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករផែ មានស្រុកកំណើតស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ស្នាក់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ,ទី៣ឈ្មោះ ថោង សារុន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មករផែ មានស្រុកកំណើតភូមិស្រះវង្ស ខេត្តស្វាយរៀង ស្នាក់នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ,ទី៤ឈ្មោះ ហ៊ំ ប៊ុនធឿន ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរ កម្មករផែ មានស្រុកកំណើតស្រុកចម្ការលើ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ,ទី៥ឈ្មោះ សុវ៉ាត សីហា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករផែ មានស្រុកកំណើតភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងជនសង្ស័យទី៦ឈ្មោះ ខ្នាត រតនា ហៅក្រឹមភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករផែ មានស្រុកកំណើតស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន វត្ថុតាងរួមមាន ម្សៅសថ្លា ចំនួន១៧កញ្ចប់ ទំងន់សុទ្ធ ស្មើនឹង ៧.៣២ក្រាម ,ម៉ូតូចំនួន៣គ្រឿង, ទូរសព្ទដៃ ចំនួន៣គ្រឿង, ដែកកេះ ចំនួន៥ និងដបសម្រាប់ជក់ ចំនួន២។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់