បាត់ដំបងៈ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ វេលាម៉ោង០៤ រសៀល កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចេញប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀនមួយករណី។
ជនសង្ស័យឈ្មោះ ឌី រ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅ ក្រុមទី០៧ ភូមិ ចំការឬស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុង និងខេត្តបាត់ដំបង។
វត្ថុតាងចាប់បាន រួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹក កកICEចំនួន ០២កូនថង់ ទម្ងន់ ០.៨៤ ក្រាម (ទាំងសំបក) និងទូរស័ព្ទដៃអិនចុចពិល០១គ្រឿង។
ចំពោះករណីនេះ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់