កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតសម្របសម្រួលនីតិវិធីពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងក្រុងកំពង់ចាមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០៣ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន១២នាក់ស្រី០៣នាក់ ។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១៣កញ្ចប់ (ធំ ០៣កញ្ចប់) ,ទូរស័ព្ទដៃចំនួន ០៩គ្រឿង ម៉ូតូចំនួន ០៦គ្រឿង ថង់វេចខ្ចប់មួយចំនួន ជញ្ជីងអេឡិចត្រូនឲចចំនួន០១គ្រឿង និងប្រាក់ញុះញង់៥០.០០០រៀល ។
ជនសង្ស័យទាំង១២នាក់ខាងលើ បានធ្វើតេស្តលើសំណាករកវីរុសកូវីដ-១៩ ជាលទ្ធផល អវិជ្ជមាន ទាំងអស់ ។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕
មតិយោបល់