ព័ត៌មានជាតិ

First News៖ បុរសដឹកទឹកកកម្នាក់ ត្រូវគេប្រទះឃើញស្លាប់ ជាប់នឹងម៉ូតូលើដងផ្លូវ ក្នុងស្រុកកំចាយមាស

ព្រៃវែង: ប្រភពពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះ មានការប្រទះឃើញ សាកសពបុរសម្នាក់ មានវ័យប្រហែល៤០ឆ្នាំជាង ដេកស្លាប់នៅលើដងផ្លូវ ជាប់នឹងម៉ូតូម៉ាកសាន់យ៉ាន់ទឹកកក សង្ស័យជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយនឹងអ្វីម្យ៉ាង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកពិនិត្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅភូមិក្រប៉ៅ ឃុំក្រប៉ៅ ស្រុកកំចាយមាស ខេត្តព្រៃវែង ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់