ព័ត៌មានកីឡា

Mourinho ​ឈ្នះ​ EFL ​ហើយ​នៅ​ឆ្លៀត​ឌឺ​ឱ្យ Southampton ​ទៀត

ក្រុម​របស់​លោក Jose Mourinho ​បាន​លើក​ពាន EFL Cup ​ហើយ ​ក្រោយ​ពី​បាន​យក​ឈ្នះ​ក្រុម Southampton ​ក្នុង​លទ្ធផល ៣-២ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​​យប់មិញ​នេះ។

ដោយ​ជ័យជម្នះ​នេះ ​លោក Jose ​បាន​លើក​ឡើង​ថា​ក្រុម​របស់​លោក​សម​នឹង​ឈ្នះ​នៅ​វគ្គ​ថែម​ម៉ោង ​ព្រោះ​អី​ក្រុម​ Southampton ​លេង​ល្អ ​សម​តែ​នឹង​ស្មើ​គ្នា ២-២ ​នៅ​ត្រឹម​៩០​នាទី។ យ៉ាងណាមិញ ​Zlatan ​ជា​អ្នក​ជួយ​ក្រុម​បិសាច​ក្រហម ​យក​ពាន​នេះ ​ព្រោះ​អី​នៅ​ចុង​ម៉ោង​ទៅ​ហើយ រូបគេ​បាន​រក​ឃើញ​១​គ្រាប់​ជ័យជម្នះ​តែ​ម្ដង។

“ខ្ញុំ​គិត​ថា​ការ​ប្រកួត​នេះ​សម​តែ​លេង​ដល់​ថែម​ម៉ោង។ វា​ជា​ការ​ប្រកួត​មួយ​ដែល​ស្វិតស្វាញ ​និង​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ។ យើង​ឃើញ​ថា Zlatan ​លេង​ល្អ គេ​ជា​អ្នក​ជួយ​យើង​ឱ្យ​រក​ឃើញ​ជ័យជម្នះ។ មិនមែន​មាន​តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទេ ​ដែល​ទម្រង់​លេង​លេច​ធ្លោ យើង​ឃើញ​ថា​ក្នុង​ក្រុម​របស់​យើង​ក៏​មាន​កីឡាករ​ផ្សេង​ដែល​លេង​ល្អ​ដូច​គ្នា។ នេះ​ជា​ពាន​រង្វាន់​មួយ​សម្រាប់​អ្នក​គាំទ្រ​របស់​យើង”។សម្ដី Mourinho ។

ក្រុម​បិសាច​ក្រហម​បាន​ដាក់​គោលដៅ​លើក​ពាន​ឱ្យ​បាន​ច្រើន​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន ខណ:​ដែល​ពេល​នេះ​ពួកគេ​ឈ្នះ​ពាន​បាន​២​ហើយ​តាំង​ពី​បើក​រដូវកាល​មក៕

មតិយោបល់