ព័ត៌មានជាតិ

នារីម៉ាស្សាមា្នក់ លួចចែកចាយគ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់បាន នៅខណ្ឌមានជ័យ

ភ្នំពេញ: នគរបាលខណ្ឌមានជ័យឃាត់ខ្លួននារីម្នាក់ រួមនឹងថ្នាំញៀន១កញ្ចប់ សល់ពីចែកចាយ កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៧នេះ ស្ថិតនៅផ្លូវវែងស្រេង ម្តុំលូ៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចឲ្យដឹងថា នារីសង្ស័យខាងលើ មានឈ្មោះ សុខ ស្រីស្រស់ អាយុ៣០ឆ្នាំ ស្នាក់នៅចំនុចឃាត់ខ្លួនខាងលើ មុខរបរនារីម៉ាស្សា។
បច្ចុប្បន្ននារីសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបាននាំមកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីធ្វើការសាកសួរបន្ត និងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតីវិធី៕

មតិយោបល់