ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបទីតាំងកត់ឆ្នោតខុសច្បាប់ ឃាត់ខ្លួនស្ត្រីម្នាក់ រួមនិងវត្ថុតាងមួយចំនួន

ភ្នំពេញៈ អាជ្ញាធរខណ្ឌមានជ័យឆ្មក់ចូលបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង ឃាត់ខ្លួនស្ត្រីអ្នកកត់ឆ្នោតបានម្នាក់ រួមនិងវត្ថុតាងពាក់ព័ន្ធ មួយចំនួន។

ការចុះបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅផ្ទះលេខ១៩ ផ្លូវលេខ៤ ភូមិទួរកា១ ក្រុមទី១៤ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការឆ្មក់ចូលបង្ក្រាបនេះផងដែរ ដឹកនាំកម្លាំងដោយលោក ឌីរត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយលោក ហួរម៉េងវ៉ាង អធិការរងខណ្ឌមានជ័យនិងលោកមេប៉ុស្តិ៍ចាក់អង្រែក្រោម និងដោយមានការឯកភាពពីលោក កុលបុនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ កែវ មុន្នី ភេទស្រី អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ តុកត់ឆ្នោតចំនួន១ក្រដាសកត់ឆ្នោតវៀតណាមមួយចំនួន ម៉ាស៊ីនតូច copy ក្រដាសឆ្នោតចំនួន១គ្រឿង ម៉ាស៊ីនព្រីន ១គ្រឿង ម៉ាស៊ីនធំcopy ១គ្រឿង និង ថវិកាចំនួន១,០៥០,០០០រៀល ។

ក្រោយមកស្ត្រីអ្នកកត់ឆ្នោតខាងលើត្រូវបានយកទៅសួរនាំនៅបុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

https://youtu.be/7Cx1UsXRibY

មតិយោបល់