ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន មួយកញ្ចប់ និងដាវសាំម៉ូរ៉ៃចំនួន ២ដើម

ភ្នំពេញ: ជនសង្ស័យម្នាក់ ព្រមទាំងថ្នាំញៀន មួយកញ្ចប់ ដាវសាំម៉ូរ៉ៃចំនួន ២ដើម ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវ ធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចូវ បញ្ញា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរ) មានទីលំនៅផ្ទះជួល ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ដោយក្នុងនោះ សមត្ថកិច្ចយើងបានដកហូតម្សៅក្រាមពណ៌សថ្លាចំនួន ១កញ្ចប់, ដាវសាំម៉ូរ៉ៃចំនួន ២ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួន ហើយសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើ មកកាន់ប៉ុស្តិ៍គរបាលស្វាយប៉ាក ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់