ព័ត៌មានជាតិ

ចែកការងារគ្នាបានល្អណាស់ មានអ្នករៀបគម្រោង អ្នកដុប អ្នកកាប់ ចុងក្រោយជាប់ខ្នោះរបស់សមត្ថកិច្ចទាំង៣នាក់

សៀមរាប: នាថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីមនុស្សឃាត។

វត្ថុតាងដកហូតបាន៖
-ម៉ូតូ១គ្រឿងម៉ាក Honda dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ មួកសុវត្ថិភាព១
-កាំបិតដាវធ្វើពីដែក ចំនួន២ដើម
-ទូរស័ព្ទដៃចំនួន០៤គ្រឿង

ដំណើររឿង៖ កាលពីថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ៣ និង ៣០នាទី ត្រង់ចំណុចខាងលិចអែបរបងវិទ្យាល័យអង្គរ ស្ថិតក្រុមទី៧ ភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប ជនសង្ស័យមានគ្នា២នាក់បានជិះម៉ូតូមកឈប់នៅចំណុចខាងលើ ហើយកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ ហើយនាំគ្នារត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីកើតហេតុគ្រួសារជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ក្រោយទទួលបណ្ដឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យយកទៅធ្វើការសួរនាំ ជនសង្ស័យបានសារភាពថាខ្លួនពិតជាធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបា្រកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់