បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទី អនុវត្តតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំបង្រ្កាបអ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ) ក្នុងមូលដ្ឋាននៅចំណុចផ្ទះជួលតាថាំង នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានចំនួន០១ករណី ឃាត់អ្នកប្រព្រឹត្តចំនួន ០៤នាក់។
១.ឈ្មោះ ធា គឹមលាង ភេទស្រី អាយុ ២៤ឆ្នាំ ។
២.ឈ្មោះ ហ៊ុន ស៊ីម៉ន ភេទស្រី អាយុ ៣០ឆ្នាំ ។
៣.ឈ្មោះ សំ ស៊ីវអេង ភេទស្រី អាយុ ៥២ឆ្នាំ ។
៤.ឈ្មោះ ឯម ពឺន ភេទស្រី អាយុ ៥១ឆ្នាំ អ្នកទាំងបួនមានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង រួមនឹងដកហូតវត្ថុតាងមាន បៀរចំនួន ១ហូ និងកំរាលចំនួន ១។
ករណីនេះ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំណែនាំដល់ពួកគាត់កុំឲ្យប្រព្រឹត្តសកម្មភាពល្មើសបន្តទៀតនេះ សមត្ថកិច្ចបានពន្យល់ណែនាំឲ្យគាត់បានយល់អំពីបញ្ហាប្រឈម នៃករណីឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ដែលក្នុងនោះមានចំណែកជាច្រើនករណី ដែលបណ្តាលមកពីការជួបជុំប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសងនេះផងដែរ៕
មតិយោបល់