ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ធ្វើការចាប់ខ្លួន ពីបទប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោងប្រហែល ១០និង២០នាទី នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ ២០១៧ ស្ថិតនៅចំណុចផ្លូវ១៦០ កែងផ្លូវ ២៧១ ក្រុមទី៣៧ ភូមិ១៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចខណ្ឌទួលគោក ឃាត់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ កែវ បញ្ញា ហៅឆ្អឹង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ២៣០ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងជនសង្ស័យទី២ឈ្មោះ ព្រុំ សុវណ្ណារិទ្ធិ ហៅបារាំង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវ១៤៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ

ចំណែកវត្ថុតាងដកហូតបានរួមមាន ម្សៅក្រាម ពណ៌សថ្លា ចំនួន១ កញ្ចប់តូច(សង្ស័យជាគ្រឿងញៀន), ទូរសព្ទមួយគ្រឿងម៉ាក Nokia ស៊េរី៥០១ ពណ៌ខ្មៅ, ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ណ- 4723ភព1 ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់