ភ្នំពេញៈ នារីស្រស់ស្អាត់២នាក់ ស៊យទាំងយប់! ស្គាល់ប៉ះប្រុសបោក! ធ្វើជាខ្ចីម៉ូតូជិះយកទៅបាត់! នារីពីរនាក់ត្រូវបានបុរសម្នាក់ឆបោកម៉ូតូ ជិះយកទៅបាត់ស្រមោលដោយសុវត្ថិភាព ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីប់ថ្ងៃទី២៣ឧសភា ត្រង់ចំនុចក្នុងក្លឹបប្លូហ្សូន ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាត សុខន ហៅពៅ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅក្នុងភូមិត្រយឹង ស្រុកអង្គស្នួល ខេត្តកណ្ដាល ស្រុកកំណើតក្នុងភូមិត្រពាំងរាំង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាម្ចាស់ម៉ូតូម៉ាកស្កូពីពណ៌ខៀវពាក់ស្លាកលេខ1109 ម្នាក់ទៀតមានឈ្មោះឆាយ ស៊ីនួន អយុ២៥ឆ្នាំមុខរបរនៅផ្ទះលក់ចាបហួយ ស្នាក់នៅម្ដុំផ្សារថ្នល់ទទឹង ស្រុកអង្គស្នួល ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងតែធ្វើការនៅក្នុងរោងចក្រមមួយនៅស្រុកអង្គរស្នួល ក៏មានមិត្តភក្ដិស្រីម្នាក់ទូរស័ព្ទមកបបួលដើរលេងជាមួយសង្សារគេ ហើយពេលនោះនារីរងគ្រោះបានយល់ព្រម។ ក្រោយមកពួកគេទាំងពីរនាក់បានជិះម៉ូតូតាំងពីស្រុកអង្គស្នួល មកជួបសង្សាររបស់មិត្តភក្ដិនាងនៅមុខសាកលវិទ្យាល័យ IU ហើយក្រោយមកពួកគេបានអង្គុយញាំអីនៅម្ដុំនោះបាន១សន្ទុះ ក៏ខាងប្រុសបបួលពួកគាត់ទាំង២ចូលក្នុងក្លឹបកំសាន្តមួយនៅម្តុំផ្សារដីហុយ តែមិនទាន់បានចូលផងស្រាប់តែជនឆបោកនោះ បានឈប់ម៉ូតូហើយដើរចូលក្នុងបន្ទប់ទឹក ពេលនោះមិត្តភក្ដិស្រីរបស់នាង ដែលត្រូវជាសង្សារជនឆបោកនោះ ក៏បបួលនាងចូលបត់ជើងតូចនៅក្នុងបន្ទប់ទឹកក្បែរនោះដែរ។ តែពេលចេញពីបន្ទប់ទឹកវិញ ស្រាប់តែឃើញជនឆបោកនោះជិះម៉ូតូទៅចោលពួកនាងបាត់។
ពេលនោះនារីជាសង្សាររបស់ជនឆបោកនោះបានទូរសព្ទ័ទៅស្រាប់តែសង្សាររបស់នាងប្រាប់ថា គាត់ខ្ចីម៉ូតូទៅយកលុយឲ្យគេក្បែរនោះ បន្តិចទៀតគាត់ជិះយកមកឲ្យវិញហើយ។
ដោយចាំបាត់ៗស្ងាត់សូន្យជាង៣ម៉ោង នារីរង់គ្រោះដែលជាម្ចាស់ម៉ូតូបានឃាត់នារីជាមិត្តភក្តិដែលត្រូវជាសង្សាររបស់ជនឆបោកនោះយកទៅប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីធ្វើការសួរនាំបន្តផងដែរ៕



មតិយោបល់