ព័ត៌មានជាតិ

គូរ​ស្នេហ៍​មួយគូរ​បាន​ប្រយុទ្ធ​គ្នា​នៅតាម​ដងផ្លូវ ដូច​ក្នុង​រឿង​

​តាម​ប្រភព​ព័ត៌មាន​បរទេសមួយ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បានឲ្យដឹងថា មាន​ហេតុការណ៍​មួយ​កើត​មាន​រវាង​គូរ​ស្នហ៍​មួយគូរ​ដែល​ប្រយុទ្ធ​គ្នា​នៅតាម​ដងផ្លូវ Thanh Duong ខេត្ត Chengdu ប្រទេស​ចិន នៅក្នុង​កំឡុងពេល​ប្រហែលជា​ម៉ោង ២ និង ១០ នាទី​ព្រឹក​។ ក្មេងស្រី​ដែល​មាន​រូបរាង​ខ្ពស់ស្រឡះ​ពាក់​អាវ​ខ្មៅ និង​ខោ​ខូវប៊យ​រឹប​រាង បាន​ប្រយុទ្ធ​ជាមួយ​បុរស​វ័យក្មេង​ម្នាក់​យ៉ាង​ស្វិតស្វាញ​។ បន្ទាប់​ពី​ការប្រយុទ្ធ​មួយសន្ទុះ​ធំ​ក្រោយមក​អ្នក​ដែល​ទទួល​ជ័យជំនះ​គឺ​ក្មេងស្រី ប៉ុន្តែ​អ្នក​និយម​លេង​អ៊ី​ន​ធឹ​ណេត​ជាច្រើន​បាន​និយាយ​លេងសើច​ថា នេះ​ជា​ការហាត់​ប្រដាល់​របស់​នាង​។​រូបភាព​ដែល​បង្ហាះ​ទៅ​លើ​អ៊ី​ន​ធឺ​ណេ​ត​បាន​ក្លាយទៅជា​ប្រធាន​បទ​ដែល​ត្រូវបាន​យកមក​ពិភាក្សា និង​បង្ហាញ​អំពី​ទង្វើ​អាក្រក់​របស់​ជុ​វជន​នាពេល​បច្ចុប្បន្ន​។ បើ​តាម​របាយការណ៍រ​បស់​ប៉ូលិស​បាន​បញ្ជាក់ថា រូបភាព​គូរ​ស្នេហ៍​វ័យក្មេង​មួយគូរ​ដែល​ប្រយុទ្ធ​គ្នា​នេះ​គឺ​ស្ថិតនៅលើ​ដងផ្លូវ Thanh Duong ពិត​ប្រា​ដក​មែន ប៉ុន្តែ​គ្មាន​ប្រភព​ណាមួយ​ដែល​អាច​បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​វាយ​គ្នា​ព្រោះ​រឿង​អ្វី​នោះទេ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/CoupleFight2_zpsc549ed1d.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/CoupleFight1_zps80b916c1.jpg

មតិយោបល់