សៀមរាបៈ សមត្ថកិច្ចចម្រុះបានចុះបិទទីតាំងសិប្បកម្មផលិតទឹកសុទ្ធ គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវមួយកន្លែង ជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១០ ខែឧសភា ស្ថិតនៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ។
ការចុះបិទនេះ ដោយកម្លាំងសមត្ថកិច្ចចម្រុះ រួមមាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃខេត្តសៀមរាប សហការជាមួយមន្ទីរស្សាហកម្ម និងសិប្បកម្មខេត្ត ។ គរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប បានឲ្យដឹងថា ម្ចាស់ទីតាំងផលិតទឹកសុទ្ធនេះមានឈ្មោះ អ៊ុក សុផុន ភេទប្រុស អាយុ៥១ឆ្នាំ មានមុខរបរផលិតទឹកសុទ្ធនៅទីតាំងកន្លែងកើតហេតុខាងលើ។
បច្ចុប្បន្ននេះ ទីតាំងផលិតទឹកសុទ្ធ សមត្ថកិច្ចចម្រុះ បានធ្វើការបិទ ជាបណ្ដោះអាសន្ន ចំពោះម្ចាស់ទីតាំងសមត្ថកិច្ចយើងបានធ្វើការផាកពិន័យ ជាអន្តរការណ៍ដោយអនុឡោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម៕
មតិយោបល់