ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកណាដឹង…

កណ្តាលៈ កាលពីវេលាម៉ោង៤ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចលើចិញ្ចើមផ្លូវកៅស៊ូ ក្នុងភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ម៉ាត់ សុងហេង ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
នៅមុនពេលកើតហេតុ នៅវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ជនងគ្រោះបានជិះម៉ូតូជាមួយឈ្មោះសន សុខហេង ដោយមានសភាពស្រវឹង ពេលនោះម៉ូតូក៏ដួល ហើយជនរងគ្រោះបានខឹង ក៏ដើរចោលឈ្មោះ សន សុខហេង សំដៅមកឃុំក្រាំងយ៉ូវ ហើយបានជួប និងឈ្មោះហឿន ហូ នៅវេលា ម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ សួររកផ្លូវទៅកំពុងពោធិ៍ទឹកវិល។ លុះដល់ម៉ោង៦និង៣០នាទីព្រឹក ទើបប្រទះឃើញជនរងគ្រោះដេកស្លាប់នៅចិញ្ចើមផ្លូវ។

បន្ទាប់មក កម្លាំងជំនាញផ្នែកពិនិត្យស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ លោកគ្រូពេទ្យ មណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ មេភូមិ បានធ្វើការពិនិត្យសាកសពឃើញថាពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់អ្វីឡើយ។

តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង។
តាមការបំភ្លឺរបស់ឈ្មោះ ហេង សៀវយី ត្រូវជាកូនបង្កើត បានបញ្ជាក់ថា ជនរងគ្រោះមានជំងឺលើសឈាម និងជំងឺបេះដូង (ធ្លាប់គាំងបេះដូងម្ដងម្កាល កន្លងមក)។
ក្រោយពិនិត្យរួចសពបានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/wuKRbkFryJ4

មតិយោបល់