ព័ត៌មានជាតិ

ចាប់ក្មេងស្រី រំលោភក្នុងចំការល្មុតរហូតបានសម្រេច ហើយគំរាមសម្លាប់បើហ៊ាននិយាយប្រាប់គេ

កណ្តាលៈ នគរបាលស្រុកស្អាង ឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំម្នាក់ រហូតបានសម្រេច នៅក្នុងចំការល្មុតមួយកន្លែង ហើយគំរាមសម្លាប់ បើក្មេងស្រីរងគ្រោះរូបនេះ ហ៊ាននិយាយប្រាប់គេឯង។

នគរបាលស្រុកស្អាង បានឲ្យដឹងថា ករណីអំពើរំលោភសេពសន្ថវៈកើតឡើងកាលពីវេលាម៉ោង ១១:០០នាទីព្រឹក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៦ នៅចំណុចចំការល្មុត ស្ថិតនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។ ជនរងគ្រោះ អាយុ១១ឆ្នាំ នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល មុខរបរសិស្ស។ រីឯជនសង្ស័យ ឈ្មោះ ឡេង ជា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន)។

នគរបាល បានបន្ដថា ក្រោយពីទទួលបានបណ្ដឹងពីម្តាយជនរងគ្រោះ កម្លាំងប៉ុស្តិ៍រដ្ឋបាលក៏បានឃាត់ខ្លួន ឈ្មោះ ឡេង ជា មកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ច រូបគេបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើចាប់រំលោភជនរងគ្រោះមែន នៅចំណុចក្នុងចំការល្មុតរបស់ឈ្មោះ ម៉ាប់ រួចបានប្រគល់លុយចំនួន ៥០០០រៀល ទៅឲ្យជនរងគ្រោះ។

បើតាមសម្ដីជនរងគ្រោះ បានរៀបរាប់ថា វេលាម៉ោង១១:០០ នាទី ព្រឹក ថ្ងៃទី១០ឧសភា២០១៦ រូបគេ បានដើរចូលចំការល្មុតរបស់ឈ្មោះ ម៉ាប់ ដើម្បីរកបេះផ្លែល្មុតហូប ពេលនោះ មានឈ្មោះ ឡេង ជា (ជនសង្ស័យ) បានដើរមកពីទិសខាងកើតសំដៅចូលមកចំការល្មុតខាងលើដែរ ពេលមកដល់ឈ្មោះ ឡេង ជា បានចាប់ខ្ទប់មាត់ និងច្រមុះ ជនរងគ្រោះរហូតសន្លប់លែងដឹងខ្លួន។ បន្ទាប់ពីជនរងគ្រោះដឹងខ្លួនវិញខ្លួនកាយអាក្រាតអស់ពីខ្លួន ហើយ ឈ្មោះ ឡេង ជា បានគំរាមមិនឲ្យជនរងគ្រោះនិយាយប្រាប់ម្តាយ បើហ៊ានតែនិយាយ និងសំលាប់ចោល។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធី៕

rap IMG-20160510-WA0156

មតិយោបល់