ព័ត៌មានជាតិ

First News៖ កុងតឺន័រ បុកម៉ូតូវ៉េវ ជាប់កល់ខាងក្រោមរថយន្តខាងមុខផែស្ងួត សូងួន

ភ្នំពេញ: ប្រភពព័ត៌មានពី ភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកុងតឺន័រ មួយគ្រឿង បើកខ្វះការប្រុងប្រយត្ន័ ទៅបុកម៉ូតូវ៉េវ បណ្តាលឲ្យដួលកល់ជាប់ខាងក្រោមរថយន្ត បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ សន្លប់បាត់ស្មារតី នៅខាងមុខផែស្ងួតសូងួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង ២០នាទី រសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

//youtu.be/R95ShNyOzqk

មតិយោបល់