សហព័ន្ធបាល់ទាត់ថៃបានសហការជាមួយក្រុមហ៊ុន Ekkono Youth System ដើម្បីមកបង្ហាត់ក្រុមថ្នាលយុវជនរបស់ពួកគេ ក្រោមពាក្យមួយឃ្លាថា “Thailand’s Way” ។
ក្រោយពីមានការចរចាគ្នាជាច្រើនលើកមកនោះ សហព័ន្ធបាល់ទាត់បានបានសម្រេចយកសេវាកម្ម Ekkono ហើយដែលជាសេវាកម្មមួយរបស់ភ្នាក់ងារបង្វឹកក្រុមថ្នាលយុវជននៅប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុននឹងចាប់ផ្ដើមបង្ហាត់បង្ហាញថ្នាលយុវជនរបស់ថៃ U14 U16 U19 និង U21 ។ ដោយការហ្វឹកហាត់ថ្មីនេះ ក្រោមចំណងជើងថា “Thailand’s Way” ដែលជាគោលការណ៍ថ្មីមួយរបស់បាល់ទាត់ថៃ។
ក្បួនហ្វឹកហាត់ Ekkono ជាគឺយុទ្ធសាស្ត្រល្បីឈ្មោះមួយ ដែលមានជំនាញខាងបង្ហាត់យុវជននិងគ្រូបង្វឹក។ ពួកគេមានបទពិសោធន៍បង្វឹកក្រុមបាល់ទាត់ជាច្រើន នៅពាសពេញពិភពលោក។ ក្រុមហ៊ុននេះធ្លាប់បានបង្វឹកយុវជនរបស់ក្រុម Barcelona និង PSG ជាដើម ហើយបច្ចុប្បន្ន ពួកគេក៏កាន់ការបង្ហាត់នៅក្រុមបាល់ទាត់យុវជនជម្រើសជាតិជប៉ុនដែរ៕
មតិយោបល់