ព័ត៌មានជាតិ

គន្លឹះ៧ យ៉ាង អាចជួយឲ្យអ្នកនិយាយអង់គ្លេស ដូចពួកអាមេរិកកាំង

មានសិស្សានុសិស្សខ្មែរយើងច្រើនណាស់ រៀនអង់គ្លេសអស់ជាច្រើនឆ្នាំហើយ នៅតែមិនអាចចេះនិយាយ ភាសាអង់គ្លេសបានល្អ ដោយសារពួកគេរៀនតែនៅសាលា ពុំដែរបានអនុវត្តឲ្យច្រើន ហើយពេលខ្លះ មានការខ្មាស់អៀនច្រើន ក្នុងការនិយាយ ចំណែកឯអ្នកខ្លះទៀត មិនហាននិយាយទេ ខ្លាចខុសវេយ្យករណ៍ រីឯអ្នកផ្សេងទៀត មិនហ៊ាននិយាយ ព្រោះខ្លាចគេថា ខ្លួនឯងអន់ជាងអ្នកដទៃ។

ខាងក្រោមនេះ ជាវិធីសាស្ត្រ អាចជួយឲ្យអ្នកនិយាយភាសាអង់គ្លេស បានស្ទាត់ជំនាញ ៖

១) ត្រូវហ៊ាននិយាយទោះបីត្រូវ ឬខុសក៏ដោយ ត្រូវចាំពាក្រស្លោកមួយថា « គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ (No one is perfect)»។

២) ត្រូវមានទម្លាប់ស្តាប់ជាភាសាអង់គ្លេស ដូចជាស្តាប់វិទ្យុ BBC ទូរទស្សន៍ CNN ចម្រៀង ឫក៏មើលខ្សែ
ភាពយន្ត Hollywood ការធ្វើដូច្នោះ អាចធ្វើឲ្យអ្នកឆាប់ចេះនិយាយ។

៣) ត្រូវមានទំនាក់ទំនងជាមួយជនបរទេស ដើម្បីអាចអនុវត្តភាសាអង់គ្លេសជាមួយអ្នកទាំងនោះ តាមរយៈការចូលរួមក្នុងកម្មវិធី ដែលមានជនបរទេសច្រើន ឫក៏ទៅញ៉ាំអាហារនៅហាងបរទេសជាដើម។

៤)​ បង្កើតក្រុមអ្នកនិយាយភាសាអង់គ្លេស ដើម្បីដុះខាត់ការនិយាយភាសាអង់គ្លេសរបស់យើងឲ្យកាន់តែប្រសើរ។

៥) ថតសំទ្បេងខ្លួនឯង ដើម្បីកែកំហុសពេលបញ្ចេញសំទ្បេង នៅពេលដែលអ្នកស្ដាប់ ឬយល់ថា មិនទាន់ធ្វើបានល្អ។

៦)​ អានសៀវភៅជាភាសាអង់គ្លេសឲ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង និងងាយស្រួលក្នុងការប្រាស្រ័យទាក់នង ជាមួយជនបរទេស។

៦) ធ្វើការស្ម័គ្រចិត្តជាមួយអង្គការ ឬស្ថានទូតឲ្យបានច្រើន។

៧) ត្រូវមានភាពជឿជាក់ និងក្តីសង្ឃឹមចំពោះខ្លួនឯង៕

មតិយោបល់