ព័ត៌មានជាតិ

បុរសម្នាក់របួសធ្ងន់ បន្ទាប់ពីរថយន្តកូរ៉េមួយគ្រឿងបុកម៉ូតូអូសជាច្រើនម៉ែត្រ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តកូរ៉េមួយគ្រឿង បុកជាមួយនិងម៉ូតូអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសបញ្ជូនទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង ១និង១០នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញបុរសម្នាក់ ធ្វើដំណើរដោយម៉ូតូម៉ាក ស៊ុយសាគីស្មាស់វី មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BH-5283 ដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចរហូតបានមកដល់ផ្លូវមហាវិថី ឈ្នះ ឈ្នះបានឆ្លងផ្លូវបត់ឆ្វេងក្នុងទិសដៅជើងទៅត្បូង ស្របពេលនោះក៏មានរថយន្តកូរ៉េពណ៌ខៀវ ដែលពាក់ស្លាកលេខ ភ្នំពេញ 2AE-3803 បានធ្វើដំណើរស្របទិសមកពីក្រោយ បណ្ដាលឲ្យបុកជាមួយនិងម៉ូតូខាងលើ រួចអូសម៉ូតូជាច្រើនម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូរងរបួសបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងហេតុនិងរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕



មតិយោបល់