ព័ត៌មានជាតិ

Update៖ ឈ្លោះគ្នាមួយសន្ទុះ ស្រាប់តែស្រី្តមានផ្ទៃពោះ ៣ខែ គិតខ្លីសម្រេចចងកធ្វើសម្លាប់ខ្លួនក្នុងបន្ទប់ជួលជាន់ទី១

ភ្នំពេញ: នារីម្នាក់បានទាស់ទែងជាមួយប្ដីបានគិតខ្លី ចងកធ្វើអត្តឃាតសម្លាប់ខ្លួនចោលកូន និងប្ដីឲ្យកំព្រា កាលវេលាម៉ោង ៩និង១០នាទីយប់ នៅបន្ទប់ផ្ទះមួយកន្លែងក្នុងភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្ដីរងគ្រោះឈ្មោះ ស្រីល័ក្ខ ភេទស្រី អាយុ ២៦ឆ្នាំ មុខរបកម្មករោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅឯខេត្តព្រៃវែង។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឮសំឡេងឈ្លោះគ្នា មួយសន្ទុះក្រោយកស្ងាត់ទៅវិញ ស្រាប់តែគេឃើញប្ដីបានចុះពីផ្ទះចេញទៅបាត់។ ប្រភពបន្តទៀតថា ស្រាប់តែអ្នកនៅបន្ទប់ជិតគ្នាបានទៅអើតមើល ស្រាប់តែឃើញនារីរងគ្រោះខាងលើ ចងកស្លាប់បាត់ទៅហើយរួចករាយការណ៏ប្រាប់ម្ចាស់ផ្ទះបានរាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញ មកធ្វើកោសល្យវិច័យរួច ប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់