ព័ត៌មានជាតិ

ឃាត់ខ្លួនបានមុខសញ្ញាជួញដូរគ្រឿងញៀន ២នាក់ទៀតហើយនៅកំពង់ស្ពឺ

កំពង់ស្ពឺ: ករណីឃាត់ខ្លួនមុនសញ្ញាជួញដូរគ្រឿងញៀន ដកហូតម្សៅក្រាមពណ៍ស២កញ្ចប់ កាលពីវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិគោគភ្នៅ ឃុំវល្លិសរ ស្រុកសំរោងទង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចផ្នែកគ្រឿងញៀន និងកម្លាំងផ្នែកព្រហ្មទណ្ឌ បានឃាត់មុខសញាជួញដូគ្រឿងញៀនចំនួន ២នាក់នៅចំណុចភូមិគោគភ្នៅ ឃុំវល្លិសរ ស្រុកសំរោងទង។ ជនសង្ស័យទី១-ឈ្មោៈ គុជ ចន្នី ហៅក្នុយ ប្រុស២៣ភូមិលំពែងរាម ឃុំត្រពាំងគង។ ទី២-ឈ្មោៈ ផុន ផល្លា ហៅកី ប្រុស៣០ឆ្នាំ ឃុំវល្លិសរ ដកហូតម្សៅក្រាមពណ៍ស២កញ្ចប់ ម៉ូតូ១គ្រឿង ទូរស័ព្ទ២គ្រឿង។

ក្រោយការឃាត់ខ្លួន ក៏បន្តធើ្វកាឆែកផ្ទះរបស់ឈ្មោះ ផុន ផល្លា ដកហូតបានសំភារៈសម្រាប់ច្រក និងសម្រាប់ប្រើប្រាស់មួយចំនួន។ បច្ចុប្បន្ន ករណីនេះកម្លាំងជំនាញ បានកសាងសំនុំរឿងចាត់ការតាមនិតីវិធី៕

មតិយោបល់