ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក ក្នុងនោះយប់៣លើក បណ្តាលឲ្យមនុស្សស្លាប់៣នាក់( ស្រី ១នាក់) រងរបួសធ្ងន់៦នាក់ (ស្រី៣នាក់) និងរបួសស្រាល ២នាក់ (ស្រី១នាក់) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៣គ្រឿង រួមមាន ម៉ូតូចំនួន ៩គ្រឿង, រថយន្តធុនតូច ៣គ្រឿង , រថយន្តធុនធំ ១គ្រឿង ។
របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក (ស្លាប់ ១នាក់) , ស្រវឹង ២លើក (ស្លាប់ ២នាក់) , មិនប្រកាន់ស្តាំ ១លើក ,បត់គ្រោះថ្នាក់ ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១០នាក់ (យប់ ៤នាក់ )។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦លើក , ផ្លូវលំ ចំនួន ១លើក។ យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៥លើក , រថយន្តធុនតូច ២គ្រឿង។
របាយការណ៍ បានបន្ដទៀតថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តត្បូងឃ្មុំ ១លើក ស្លាប់ ២នាក់ , ខេត្តកំពង់ចាម ១លើក ស្លាប់ ១នាក់ , និងខេត្តសៀមរាប ១លើក របួស ៣នាក់ (ស្រី១នាក់)។
របាយការណ៍ បានបញ្ជាក់ទៀតថា តាមលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ឃើញថា មធ្យោបាយល្មើស ចំនួន ៤,០៦៤ គ្រឿង , ធ្វើការអប់រំ ចំនួន ១,៥៩៥ គ្រឿង , និង ពិន័យ ចំនួន ២,៤៦៩ គ្រឿង ។នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ ចេញផ្សាយកាលពី កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ៕
មតិយោបល់