ព័ត៌មានជាតិ

ចែកប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ៥៨៩គ្រួសារ នៅស្រុកអន្លង់វែង

ឧត្តរមានជ័យៈ ប្រជាពលរដ្ឋ៥៨៩គ្រួសារ ស្មើរនឹង៧១៣នាក់ នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យទទួលបានប័ណ្ណកម្មសិទ្ធកាន់កាប់ដីធ្លីស្រប់ច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់ប្រើប្រាស់។

កម្មវិធីនេះ ធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងបរិវេណវត្តជ័យទឹកជុំ(ហៅវត្តអន្លង់វែង) ក្រោមវត្តមាន លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីរាជការគ្រប់ស្ថាប័នជុំវិញខេត្ត បានអញ្ជើញចុះចែកប័ណ្ណកម្មសិទ្ធដីធ្លីដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ៥៨៩គ្រួសារ ស្មើរនឹង៧១៣នាក់ ។
លោក ស ថាវី អភិបាលខេត្ត បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ដែលបានទទួលប័ណ្ណនេះ សូមថែរក្សាឲ្យបានល្អ ព្រោះប័ណ្ណនេះមិនអាចធ្វើជូនបាន ច្រើនដងនោះទេ ហើយប័ណ្ណនេះ មានប្រយោជន៍ធំធេងណាស់ ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋដែលទៅប្រើជាប្រយោជន៍សម្រាប់ដោះស្រាយជីវភាពគ្រប់កាលៈទេសៈ ។

ជាមួយគ្នានោះផងដែរ ក៏មានចែកប៊ិច សៀវភៅ ដល់សិស្សានុសិស្ស និងជូនក្រណាត់ស ដល់យាយជី តាជី ក្នុងវត្តផងដែរ៕

IMG_2860 IMG_2856 IMG_2859 IMG_2858 IMG_2861

មតិយោបល់