ព័ត៌មានជាតិ

ព្រះសង្ឃក្មេងៗ ប្តូរអាជីព ជាអ្នកកាន់សីល ទៅជាអាជីពដែលសង្គមស្អប់ខ្ពើម

ស្វាយរៀង: ជាទូទៅ គេតែងតែដឹងថា ព្រះសង្ឈ គោរពប្រតិបត្តិ នូវវិន័យរបស់ព្រះពុទ្ធសាសនា ដោយមិនពាក់ពន្ធ័ទៅ និងរឿងដែលសង្គមស្អប់ខ្ពើមទ្បើយ ប៉ុន្តែឥទ្បូវនេះមានព្រះសង្ឃមួយចំនួនតូច ប្រព្រឹត្តិអំពើផ្តេសផ្តាស និងប្រាសចាកពីសង្គម ក្នុងនោះមានទាំងការពាក់ពន្ធ័ស្រីញី គ្រឿងញៀន និងបទល្មើសលួចឆក់ទៀតផង កត្តាទាំងនេះហើយ ទើបមហាជនជំរុញឲ្យមានការរឹតបន្តឹង ឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យខូចឈ្មោះព្រះសង្ឃដែលល្អភាគច្រើន។

ជាក់ស្តែង ការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ កម្លាំងជំនាញចុះសហការជាមួយអធិការស្រុកស្វាយទាប និងប៉ុស្តិ៍រដ្ឋបាលឃុំសំបួរ ចុះឃាត់មុខសញ្ញាជួញដូរគ្រឿងញៀន ក្នុងវត្តសាមគ្គីរង្សី ស្ថិតក្នុងភូមិព្រៃសម្ព័រ ឃុំសំបួរ ស្រុកស្វាយទាប បានឃាត់ខ្លួនឈ្មោះ រ៉ាត់ ទូច ប្រុសអាយុ ៣១ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ ដកហូតសម្ភារៈមាន ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន ៤កញ្ចប់តូច និង សំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ដោយមានការសារភាពពីឈ្មោះ រ៉ាត់ ទូច ថាខ្លួនប្រើថ្នាំញៀនជាមួយលោកសង្ឃចំនួន ៤អង្គ៖
១-ព្រះនាម ខឹម ឌី ព្រះជន្ម ១៧ព្រះវស្សា
២- ព្រះនាម នូ សាវិ ព្រះជន្ម ១៧ ព្រះវស្សា
៣- ព្រះនាម អ៊ំ ភារំ ព្រះជន្ម ១៥ ព្រះវស្សា
៤-ព្រះនាម ពៅ ស្វាយ ព្រះជន្ម ១៤ ព្រះវស្សា
លទ្ធផលធ្វើតេស្តទឹកនោម វិជ្ជមាន (មានសារជាតិញៀន)៕

photo_2016-05-11_13-56-42 (2) photo_2016-05-11_13-56-42 photo_2016-05-11_13-56-41 photo_2016-05-11_13-56-40

មតិយោបល់