ភ្នំពេញៈ បុរសជាសន្តិសុខម្នាក់ ទើបតែត្រឡប់មកពីធ្វើការវិញ បែរជាឃើញប្រពន្ធដេកអោបប្រុសសាហាយ ដែលត្រូវជាមិត្តភក្តិរបស់ខ្លួន ក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បុរសជាប្តីដែលត្រូវប្រពន្ធជាទីស្រឡាញ់ក្បត់ចិត្តខាងលើឈ្មោះ មាន សៅឌី អាយុអាយុ៣៨ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួលភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ
ខណ្ឌមានជ័យ ដោយមានស្រុកកំណើតនៅភូមិក្រាំងឃ្នុង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
ចំណែកស្ត្រីប្រពន្ធឈ្មោះ ឡេង សុវណ្ណធី អាយុជាង៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ជាមួយប្តីខាងលើ ដោយមានកូន៣នាក់ក្នុងបន្ទុកគ្រួសារ។ រីឯ ប្រុសជាសាហាយឈ្មោះ ដុំ ធឿន អាយុ៣៦ឆ្នាំ មុខរបរជាសន្តិសុខយាមអូតែលភ្នំពេញ ត្រូវជាមិត្តភក្តិបុរសជាប្តី មានស្រុកកំណើតជាមួយគ្នា។
បើតាមការរៀបរាប់របស់ជាប្តីបានឲ្យដឹងថា គាត់បានរៀបការតាមប្រពៃណីបានរយៈពេល៥ឆ្នាំហើយ និងមានកូនប្រុសស្រីចំនួន៣នាក់ ហើយជារៀងរាល់ថ្ងៃ គាត់បានទៅធ្វើការ តែយូៗមកដេកផ្ទះម្តង។ ដោយសារតែគាត់មានការសង្ស័យនឹងប្រពន្ធ ពេលដែលគាត់ចង់រួមដំណេកជាមួយប្រពន្ធម្ដងៗ ប្រពន្ធចេះតែរកលេស ថាឈឺរហូត ធ្វើឲ្យគាត់មានការសង្ស័យ មិនតែប៉ុណ្ណោះគាត់បានលឺ អ្នកជិតខាងខ្សឹបប្រាប់ថា ប្រពន្ធឯងមានប្រុសថ្មីហើយ ទើបគាត់មានការសង្ស័យក៏តាមដានរហូត។ លុះមកដល់ម៉ោងកើតហេតុខាងលើ រូបគាត់បានចេញពីធ្វើការ មកបន្ទប់ជួលរួចគោះទ្វាឲ្យប្រពន្ធបើកទ្វា ស្រាប់តែប្រពន្ធបានរកលេសប្រើបុរសជាប្តីឲ្យទៅទិញអីហូប។ ពេលបុរសជាប្តីមានការសង្ស័យ ក៏លួចមើលតាមបង្អួច ក៏ឃើញម៉ូតូរបស់ឈ្មោះ ដុំ ធឿន នៅក្នុងបន្ទប់ ទើបគាត់ជាប្តីបានរុញទ្វាស្រាប់តែឃើញឈ្មោះ ដុំ ធឿន ជាសាហាយ ដេកអោបគ្នាលើគ្រែ គាត់ជាប្តីក៏ស្ទុះចេញមកក្រៅបន្ទប់ ហើយយកកូនសោ ចាក់ទ្វាបន្ទប់ទុកឲ្យអ្នកទាំង២ នៅក្នុងបន្ទប់នោះ រួចប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ជួយទៅមើលតែម្តង។
ស្រាប់តែទៅដល់បន្ទប់វិញ បុរសឈ្មោះ ដុំ ធឿន បានធាក់ទ្វាចេញគេចខ្លួនបាត់ស្រមោល នៅសល់តែនារីជាប្រពន្ធ នៅក្នុងបន្ទប់តែម្នាក់ឯង។
ក្រោយពេលកើតហេតុដោយមានការសម្របសម្រួល ពីលោក ឯម ភារី នាយរងប៉ុស្តិ៍ស្ទឹងមានជ័យ ទើបបុរសជាប្តីមិនបានប្តឹងផ្តល់ទៅលើប្រពន្ធអ្វីទេ រង់ចាំទៅដោះស្រាយគ្នានៅសាលាឃុំនៅស្រុកំណើត៕
https://youtu.be/TelIi605pGQ
មតិយោបល់