ព័ត៌មានកីឡា

ទេព ឡុងរចនា ថាបឹងកេតផ្តោតលើប្រយុទ្ធ តែបើទប់បានស្រួលរកគ្រាប់បកវិញ

លោក ទេព ឡុងរចនា គ្រូបង្គោលក្រុមក្រសួងការពារជាតិ លើកឡើងថា ក្រុមបឹងកេតរៀបចំយ៉ាងល្អនៅតំបន់ប្រយុទ្ធ ប៉ុន្តែបើទប់បាននោះនឹងមិនពិបាករកគ្រាប់វាយបកវិញបានឡើយ។

គ្រូជោគជាំបទពិសោធន៏រូបនេះ បានប្រាប់ក្រោយដឹកនាំទ័ពបំបាក់បឹងកេត ៣-០ យប់មិញថា ក្រុមជើងឯកលីគកំពូលកម្ពុជា២០១៦ ត្រៀមប្រព័ន្ធប្រយុទ្ធដ៏ល្អ ដោយមានកីឡាករបរទេសមានគុណភាព និងលេងជាក្រុម។ ប៉ុន្តែហាក់មិនសូវយកចិត្តទុកដាក់លើប្រព័ន្ធការពារ ដោយកីឡាករលេងមិនសូវយល់ចិត្តគ្នា ហើយភាគច្រើនលេងជាបុគ្គលតែម្តង។ ប្រការនេះធ្វើអោយដៃគូងាយនឹងវាយបកវិញបាន។

យ៉ាងណាក្តីលោក ទេព ឡុងរចនា នូវតែសរសើរថាប្រកួតនេះបឹងកេតលេងបានល្អ ហើយគួរតែអាចរក២គ្រាប់ដែរ ប៉ុន្តែមិនមានសំណាង។

ខ្សែប្រយុទ្ធ Cheo Myongho បានស៊ុត២គ្រាប់ និង ច្រឹង ពលរដ្ឋ បន្ថែម១គ្រាប់នៅវគ្គទី១ ជួយអោយក្រុមទ័ព បំបាក់បឹងកេត ៣-០ ឡើងទៅកាន់ចំណាត់ថ្នាក់លេខ៣ មាន៤ពិន្ទុតាមពីក្រោយប៉ូលីស និងភ្នំពេញក្រោន។ ចំណែកបឹងកេត នៅចំណាត់ថ្នាក់ទី១០ឯណោះ។

មតិយោបល់