ភ្នំពេញៈ ជនសង្ស័យជាជនបរទេសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចទូរសព្ទដៃមិនបានសម្រេច។
ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង១ រសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចទូរលក់ទូរសព្ទដៃ ផ្ទះលេខ៣៣អឺសេរ៉ូ ផ្លូវលេខ១៤២ ភូមិទី៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ MORA ALBADAVIDESTIVEN ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិកូឡំប៊ី កាន់លិខិតឆ្លងដែនលេខAJ 739033 មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ហ្គោដិនផ្លូវលេខ ១៣៦ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងនោះដកហូតបាន ទូរសព្ទដៃម៉ាកអាយហ្វូន6Plus គ្មានស៊ីម(ជារបស់ជនរងគ្រោះបានប្រគល់អោយជនរងគ្រោះវិញ) និងទូរសព្ទដៃម៉ាកអាយហ្វូន6(ចិន)ខូចបែកកញ្ចក់ជារបស់ជនសង្ស័យ។
ចំណែកជនរងគ្រោះឈ្មោះ ខឹម ជាម៉ារ៉ាឌី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខ របរលក់ទូរសព្ទដៃ ស្នាក់នៅផ្ទះលេខ២៧០ ផ្លូវលេខ២១៧ សង្កាត់ អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់