ព័ត៌មានជាតិ

មនុស្ស ៦នាក់ត្រូវបានចាប់ខ្លួនក្រោយការវាយប្រហារនៅបែលហ្ស៊ិក

(ព្រុចសែល)៖ ជនសង្ស័យ ៦នាក់ហើយត្រូវបានអាជ្ញាធរបែលហ្សិកចាប់ខ្លួន ជុំវិញប្រតិបត្តិការវែកមុខអ្នក ដែលនៅពីក្រោយការវាយប្រហារទីក្រុងព្រុចសែល កាលពីថ្ងៃអង្គារ សប្តាហ៍នេះដែលបានបណ្តាលឲ្យមនុស្ស ៣៤នាក់ស្លាប់ និង ជាង ៣០០នាក់រងរបួស។ នេះបើតាមការផ្សាយរបស់ ប៊ីប៊ីស៊ី នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦។
ប៉ូលិសបែលហ្ស៊ិក បានចេញប្រតិបត្តិការស្វែងរកនៅតាមតំបន់ Jette និង Schaerbeek ក្នុងទីក្រុងព្រុចសែល តែម្តង។ ការវាយប្រហារដោយការបំផ្ទុះអត្តឃាត បានធ្វើឡើងទៅលើស្ថានីយ៍ រថភ្លើងក្រោមដី និង អាកាសយានដ្ឋានអន្តរជាតិ ដែលបន្ទាប់ពីប៉ុន្មានម៉ោងនៃការវាយប្រហារនោះ ក្រុម ISIS បានចេញមុខទទួលខុសត្រូវ៕


មតិយោបល់