(ព្រះសីហនុ: សាកសពស្អុយរលួយជាបុរសម្នាក់ ត្រូវបានប្រជានេសាទ ប្រទះឃើញអណ្តែតទឹកកាលពីវេលាម៉ោង ១រសៀលនៅចំនុចកោះចន្លុះ និង កោះឬស្សី ស្ថិតក្នុងទឹកដីស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយត្រូវបាននគរបាលព្រុំដែនទឹកអូសយកមកកាន់ឆ្នេរពយម៉ាចូវ ស្ថិតក្នុងភូមិគគី ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមប្រភពសមត្ថកិច្ចនគរបាលព្រុំដែនទឹកបានឲ្យដឹងថា បន្ទាប់ទទួលបានពត៍មានពីប្រជានេសាទភ្លាមកំលាំងនគរបាលព្រុំដែនទឹក បានបញ្ចេញកំលាំងចុះទៅដល់កន្លែងកើតហេតុ ។ដោយសារតែស្ថានភាពសាកសពរលួយ លើកដាក់អូប័រមិនបានកំលាំងជួយសង្គ្រោះបានទាក់ខ្សែរ អូសមកកាន់ឆ្នេរពយម៉ាចូវ ស្ថិតក្នុងភូមិគគី ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីប្រគល់ឲ្យមន្ត្រីជំនាញធ្វើគោសល្យវិច្ច័យ នឹងចាត់ចែងបន្ត។ប្រភពដ៏ដែលបានបន្តថា ចំពោះសាកសពដែលគេប្រទះឃើញនេះ គេនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែអាចសន្និដ្ឋានបានថាសាកសពជាបុរស អាយុប្រហែល២០ឆ្នាំទៅ៣៧ឆ្នាំ ជនជាតិខ្មែរ(សង្ស័យកម្មកទូក)។
ដោយឡែកយោងតាមការបញ្ជាក់ពី លោក សារ៉ាត់វិជ្ជា នាយការិយាល័យពិនិត្យសាកសពបានបង្ហើបថាចំពោះមូលហេតុនៃការស្លាប់នេះ មានការពិបាកនឹងធ្វើកោសល្យវិច្ច័យបន្តិចហើយ ព្រោះសាកសពបានស្អុយរលួយអស់ទៅហើយ ចំពោះការស្លាប់វិញនៅចន្លោះពី៧ទៅ១០ថ្ងៃមុនគេប្រទះឃើញ។
ព័ត៌មានជាតិ
មតិយោបល់