ព័ត៌មានជាតិ

Update៖សមត្ថកិច្ចបង្រ្កាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនមនុស្សជាង២០នាក់និងថ្នាំញៀនជាង១០កញ្ចប់

ភ្នំពេញ: ការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀនរាជនីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនក្រុមអ្នកប្រើប្រាស់និងចែកចាយថ្នាំញៀនចំនួន២៣នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ កាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នីពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងកាចុះបង្រាបនេះ ឃាត់ខ្លួនបានក្រុមអ្នកប្រើប្រាស់២២នាក់ និងអ្នកចែកចាយយ៉ាងសកម្មម្នាក់ឈ្មោះ ឈិន ងុយ ភេទប្រុសអាយុ២១ធ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិពោរ ឃុំពោស្រុកសំរោង ខេត្តតាកែវ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ក្នុងមូលដ្ឋាននិងធ្វើការដកហូតបានវត្ថុតាងរួមមាន ម៉ាទឹកកក១១កញ្ចប់តូច, កាំបិតសាំងគីម១,ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំ និងសម្ភារ:សម្រាប់វិចខ្ចប់មួយចំនួនទៀត។

ក្រោយពីបានកសាងសំណុំរឿងរួច សមត្ថកិច្ចបានបញ្ជូន ក្រុមអ្នកញៀនថ្នាំនិងមេខ្លោងចែកចាយយកទៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញសាកសួរបន្តនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់