ក្រចេះ: រថយន្តដឹកដំឡូងមី ២គ្រឿង ព្រលះគ្នាពីក្រោយពេញទំហឹង ក្រឡាប់ផ្ងារជើងសង្កត់លើផ្ទះរបស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិរលេច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចះ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មានរថយន្តដឹកដំឡូងមួយគ្រឿងបានឈប់អែបលើចិញ្ចើមផ្លូវនៅចំណុចខាងលើដោយតៃកុងចុះបត់ជើងតូច ខណៈនោះស្រាប់តែមានរថយន្តដឹកដំឡូងមួយគ្រឿងទៀត មកបុកចំពីក្រោយរុញបណ្ដាលឲ្យក្រឡាប់ផ្ងាជើងសង្កត់លើផ្ទះប្រជាពលរដ្ឋ តែសំណាងដែម្ចាស់ផ្ទះពុំមានគ្រោះថ្នាក់ដល់អាយុជីវិត ចំណែកឯខាងរថយន្ដបង្ក ខូចខ្ទិចមួយជំហ៊ានខាងមុខ ហើយព្រូរងរបួសធ្ងន់។
ប្រជាពលរដ្ឋនៅទីនោះ ក៏បានបង្ហើបឲ្យដឹងទៀតថា រថយន្តដឹកដំឡូងទាំងនេះ បើកមិនដែលចេះយឺតទេ នេះមកពីខាងចរាចរណ៍មិនត្រួតពិនិត្យ គិតតែពីយក លុយហើយដឹកលើសទម្ងន់ ក៏មិនដែលឃើញខាងជញ្ជីងចល័ត និងមិនចល័ត ក៏មិនដែលឃើញថ្លឹងដែរ ឥឡូវនេះពលរដ្ឋនិយាយស្ទើរតែគ្រប់មាត់ទៅហើយ ថាឡានដឹកដំឡូងទូរសព្ទមករត់ការមុន ដូចជារថយន្តដឹកឈើដែរ រួចខ្លួនគេមិនថ្លឹង បើថ្លឹងក៏គ្រាន់តែបង្រ្គប់កិច្ចនោះដែរ៕



https://youtu.be/znL-5fvSHls
មតិយោបល់