ព័ត៌មានសុខភាព

ក្រុមឈាម អាចបង្ហាញពីហានិភ័យ​ទៅថ្ងៃ​អនាគត់

តើលោកអ្នកធ្លាប់ធ្ងល់ទេថា ហេតុអ្វីបានជាមនុស្សកើតជំងឺខុសៗគ្នា? បើទោះបីជាអ្នកជាប់សាច់ឈាមតែមួយក៏ដោយ បើម្តាយកើតជំងឺបេះដូង តែមិនប្រាកដថាកូនៗរបស់គាត់អាចកើតជំងឺបេះដូងដែរនោះទេ ព្រោះមនុស្សមានក្រុមឈាមខុសៗគ្នា។ យោងតាមគេហទំព័រ soha បានបង្ហាញថា ក្រុមឈាម អាចប្រាប់ពីជំងឺដែលអ្នកត្រូវប្រឈមមុខទៅថ្ងៃអនាគត់។



១.បញ្ហាការចងចាំ

មនុស្សដែលមានក្រុមឈាមប្រភេទ AB តែកើតមានបញ្ហាភ្លេចភ្លាំងច្រើន មិនសូវចងចាំ ជាពិសេសនៅពេលចាស់ទៅ ដោយសារឈាមមនុស្សប្រភេទនេះ មានកម្រិតជាតិប្រូតេអ៊ីននៅក្នុងរាងកាយទាប។

២.ជំងឺមហារីកក្រពះ

យោងតាមទស្សនាវដ្តីអាមេរិចមួយឲ្យដឹងថា មនុស្សដែលមានក្រុមឈាម AB ប្រឈមមុខនឹងជំងឺមហារីកក្រពះ ខ្ពស់ជាងអ្នកមានឈាមប្រភេទ B ឬ O ព្រោះមេរោគមហារីកងាយនឹងឆ្លងចូល និងកើតមានចំពោះមនុស្សដែលមានឈាមប្រភេទនេះណាស់។

៣.ដំបៅ
មនុស្សដែលមានក្រុមឈាម O បើមានរបួស នោះដំបៅអាចនឹងមិនងាយជា ព្រោះប្រព័ន្ធការពាររាងកាយរបស់មនុស្សប្រភេទនេះ ច្រើនតែមានដំណើរមិនទៀងទាត់។

៤.ជំងឺបេះដូង

យោងតាមការស្រាវជ្រាវរបស់សាលាវេជ្ជសាស្ត្រ Harvard នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា មនុស្សដែលមានក្រុមឈាម AB ឬ B មានហានិភ័យខ្ពស់ក្នុងការកើតមានជំងឺសរសៃឈាមបេះដូង ព្រោះប្រភេទឈាមទាំងនេះងាយនឹងទទួលរងការរលាក៕

៥.មហារីកលំពែង

តាមការសិក្សាមួយរបស់ទស្សាវដ្តី National Cancer Institute នៅ សហរដ្ឋអាមេរិក បានបង្ហាញថា ក្រុមឈាមប្រភេទ O មានហានិភ័យវិវត្តទៅរកជំងឺមហារីកលំពែងទាបជាងអ្នកដែលមានប្រភេទឈាមផ្សេងៗទៀត ៣៧ភាគរយ។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្របានបង្ហាញផងដែរថា ដើម្បីបង្កាជំងឺនេះ អ្នកគួរតែធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងកាត់បន្ថយបញ្ហាស្ត្រេស៕

មតិយោបល់