ព័ត៌មានជាតិ

ខ្លាំងបាត់! រួមគំនិតជាមួយសង្សារលួចម៉ូតូមិត្តភក្តិ

ភ្នំពេញៈ ស្រ្តីជើងឆើតម្នាក់ បានរួមគំនិតជាមួយសង្សារ ធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងពីស្រ្តីម្នាក់ទៀត ដែលជាមិត្តភក្ដិរបស់ខ្លួនទៅបាត់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ តែត្រូវបានស្រ្តីជាម្ចាស់ម៉ូតូ តាមរកឃើញក៏បាន ឃាត់ខ្លួនប្រគល់ឲ្យនគរបាល ប៉ុស្ដិ៍រដ្ឋបាលកាកាប ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីជាជនសង្ស័យខាងលើនោះឈ្មោះ សៀន ស្រីលីន អាយុ២៩ឆ្នាំ មុខរបរជានារីម៉ាស្សា ស្នាក់នៅក្នុង ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងម៉ាកហុងដា ស្កុបពីអត់ចាំស្លាកលេខ ដែលជាកម្មសិទ្ធិរបស់ស្រ្តីម្នាក់ទៀតដែលជាមិត្តភក្ដិរបស់ខ្លួន ដែលជាជនរងគ្រោះឈ្មោះ អ៊ឹង គឹម អាយុ ២៩ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ផ្សារអូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងតាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងហួសប្រមាណ​ជា២០​ថ្ងៃមកហើយ ។ ដោយនៅមុនពេលកើតហេតុស្រ្តីដែលជាម្ចាស់ម៉ូតូតែងតែបានទៅ​ណាមកណាជាមួយគ្នារហូត ដោយមានសង្សារ​របស់ស្រ្តីសង្ស័យទៅជាមួយដែរ លុះក្រោយមកពេលជិះម៉ូតូទៅដល់ មុខផ្ទះសំណាក់ពន្លឺពេជ្រ ដែលមានទីតាំងស្ថិតនៅ​តាម​បណ្ដោយផ្លូវ លេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយសារឈឺបត់ជើង ស្រ្តីដែលជា ម្ចាស់ម៉ូតូ​បានឈប់ហើយបានចូលទៅបត់ជើង ហើយបានទុកម៉ូតូនៅខាងមុខផ្ទះសំណាក់នោះ និងបានឲ្យស្រ្តីដែលជាជនសង្ស័យជួយមើល លុះពេលបត់ជើងរួចចេញមកវិញ ស្រាប់តែបាត់ទាំងម៉ូតូ និងជនសង្ស័យ ព្រមទាំងប្រុសស្នេហ៍របស់គេផង ទើបមានការភ្ញាក់ផ្អើល និងបានតាមរកគ្រប់កន្លែង ប៉ុន្តែមិនបានឃើញឡើយ រហូតពេលនេះទើបបានជួបនៅម្ដុំសង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក ក៏ឃាត់ខ្លួនប្រគល់ឲ្យនគរបាល ចាត់ការតាមច្បាប់តែម្តង៕

https://youtu.be/7v9m1NYMr4Y

មតិយោបល់