អតីតកីឡាការិនីវាយតិន្នីសលេខ ២ របស់ពិភពលោក កីឡាការិនី Vera Zvonareva បានដកខ្លួនពីកម្មវិធី Australian Open ដែលចាប់ផ្តើមលេងនៅខេ បន្ទាប់នេះ ដោយសារបញ្ហានាងរបួសស្មា ។
Vera Zvonareva ក្នុងរដូវកាលឆ្នាំ ២០១២ ក៏បានដកខ្លួនដោយសារបញ្ហាជំងឺ ហើយលើកនេះ ក៏មិនខុសគ្នាប៉ុន្មានដែរ នាងត្រូវបានដកខ្លួនម្តងទៀតដោយសារបញ្ហារបួសខាងលើ។ កីឡាកររុស្ស៊ីវ័យ ២៨ ឆ្នាំរូបនេះកំពុងឈរជើងនៅចំណាត់ថ្នាក់ទី ៩៦ របស់ពិភពលោក។
Vera Zvonareva ២លើកហើយដែលអវត្តមាននៅ Open ដែលធ្វើឡើងនៅ Auckland ដែលជាការបាត់បង់ឱកាសដ៏ធំ ។ ២ លើកនេះ ដែរក៏មិនបានឃើញនាងនៅក្នុងបញ្ជីផ្តាច់ព្រ័ត្ររបស់ WTA International។
គួរបញ្ជាក់ផងដែរថា ២ លើកនៅ Australian Open បានត្រឹមតែឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងនៅឆ្នាំ ២០០៩ និង ២០១១ នាងឈានជើចូលត្រឹមវគ្គ ១៦ នាក់ចុងក្រោយតែប៉ុណ្ណោះ៕
មតិយោបល់