ព័ត៌មានជាតិ

First News៖ ក្មេងស្រី៣នាក់ ជិះម៉ូតូZoomer-X បុកបង្គោលភ្លើង រងរបួសយ៉ាងធ្ងន់ធ្ងរ

កំពង់ចាមៈ យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីក្មេងស្រីចំនួន៣នាក់ ជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាក Zoomer-X ក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកជាមួយនឹងបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យ២នាក់រងរបួសបាក់ជើង និងម្នាក់ទៀតរងរបួសបែកមុខមាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​២រសៀល ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចម្តុំដៃ៤ ស្ថិតក្នុងខេត្តកំពង់ចាម។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់