បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ អាវុធហត្ថក្រុងប៉ោយប៉ែត បាននាំខ្លួនជនសង្ស័យដែលរឹត.កសម្លាប់ក្មេងស្រីច្រកក្នុងការ៉ុងទៅធ្វើត្រាប់ពីសកម្មភាពនៅផ្ទះជួល ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនសង្ស័យឈ្មោះសុខ ខឿនសយធី អាយុ១៦ឆ្នាំ ជាអ្នកភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ឈុន អ៊ី ហៅលីហ្សា អាយុ១២ឆ្នាំ ជាសិស្សសាលាឯកជនពន្លកខ្មែរ ។
គួរបញ្ជាក់ថា មានករណីបាត់ក្មេងស្រីជាសិស្សសាលាឯកជនពន្លកខ្មែរម្នាក់ បង្ករភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។
ពេលនេះ គេបានរកឃើញសាកសពក្មេងស្រីខាងលើហើយ បន្ទាប់ពីនាងតូច ត្រូវបានគេសម្លាប់ញាត់ការ៉ុងក្នុងបន្ទប់ជួល ហើយនៅម៉ោង៧យប់ថ្ងៃដដែល អាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅសាកសួរភ្លាមៗ៕
មតិយោបល់