ភ្នំពេញៈ ក្មេងស្រីអាយុប្រហែល៣ឆ្នាំម្នាក់ វង្វេងឪពុកម្តាយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញឈរយំតាមផ្លូវ ដោយខ្លាចកើតមានបញ្ហាលើក្មេងស្រី ទើបប្រជាពលរដ្ឋ ឃាត់ទុកជាបណ្តោះអាសន្ន ហើយបានប្រកាស សួររកអាណាព្យាបាល កាលពីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។
ក្រោយពីប្រទះឃើញក្មេងស្រីខាងលើ មិនដឹងជាឪពុកម្តាយ នៅទីណា អាជ្ញាធរ ប្រជាពលរដ្ឋ អំពាវនាវផងដែរ ដល់សាធារណៈជន បងប្អូន ក្រុមគ្រួសារ បាត់សមាជិកគ្រួសារ ក្មេងស្រីដូចភិនភាគខាងលើ សូមទៅទាក់ទង នៅអាជ្ញាធរសង្កាត់ ចោមចៅ២ ខណ្ឌពោធិសែនជ័យ បច្ចុប្បន្ន ក្មេងស្រីដែលបានវង្វេងនោះ ត្រូវបានលោកពូមេភូមិ យកទៅស្នាក់នៅជាមួយគាត់បណ្តោះអាសន្ន ដើម្បីរងចាំឪពុកម្តាយ ឫបងប្អូនមកទទួលយកទៅវិញ៕
មតិយោបល់