ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីលើបង្គោលភ្លើង ផ្អើលទាំងកណ្តាលយប់

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបង្គោលភ្លើង២ដើម នៅមុខរោងចក្រ CATERAN APPAREL (Cambodia) Co,LTD ១ដើម និងនៅជាប់ស្ថានីយ៍ប្រេង LiM LONG ១ដើម បានឆ្លងចរន្តអគ្គិសនីឆេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់មហាជន និងសមត្ថកិច្ចទាំងកណ្តាលយប់។

បើតាមមហាជននៅម្តុំនោះ បានប្រាប់ថា បង្គោលភ្លើងដែលឆ្លងចរន្តនេះ ថ្ងៃមុនបានឆ្លងឆេះ ទើបនឹងជួសជុលរួច ថ្មីៗនេះទេ តែមិនដឹងហេតុអ្វី បានជាផ្ទុះឆេះ នៅថ្ងៃនេះទៀត។

ក្នុងនោះដែរ មហាជនបានសំណូមពរ ទៅខាងអគ្គិសនីកម្ពុជា សូមមេត្តាធ្វើយ៉ាងណា ជួសជួលឲ្យមានគុណភាពល្អផង ពីព្រោះថា បើទើបជួសជុល រួចថ្មីៗសោះ ស្រាប់តែឆ្លងផ្ទុះឆេះទៀត នេះបង្គោលនៅឆ្ងាយ ពីផ្ទះមហាជន បើសិននៅជិតផ្ទះ ហើយកម្លាំងឆ្លងផ្ទុះឆេះខ្លាំងយ៉ាងនោះ ប្រាកដជាឆ្លងឆេះផ្ទះ បងប្អូនពលរដ្ឋមិនខាន៕

មតិយោបល់