ព្រះសីហនុៈយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថាកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆក់កាបូបស្ពាយ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី នៅជិតរង្វង់មូលតោ២ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ Fang Hsi Cheng ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិនតៃវ៉ាន់ បាត់បង់ទូរស័ព្ទដៃ២គ្រឿង, លុយ៧០$ និងនាមបណ្ណ៤សន្លឹក ។
តាមរបាយការណ៍បានឲ្យដឹងថា បន្ទាប់ពីជនសង្ស័យឆក់កាបូបភ្លាម កម្លាំងល្បាតក៏បានដេញប្រផាប់ចាប់ប្រភីង ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។
ជនសង្ស័យរួមមាន ៖ ទី១-ឈ្មោះ ម៉ម ដាលីន ភេទប្រុស អាយុ២១ឆ្នាំ និង២-ឈ្មោះ សុខ ជា ភេទប្រុស អាយុ១៨ឆ្នាំ) ដកហូតបានវត្ថុតាង ម៉ូតូ២គ្រឿង (មធ្យោបាយជិះធ្វើសកម្មភាព) ។
កម្លាំងជំនាញកំពុងបន្តតាមនីតិវិធី ៕
មតិយោបល់