ភ្នំពេញ: កាលពីវេលាម៉ោង ៤និង១៥នាទីល្ងាច ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចដីឡូត៍គ្មានលេខ ក្បែរបុរីកាំកូសីុធី ក្រុមទី៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ប្រពភព័ត៌មានពីកន្លែងបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែមានអគ្គីភ័យបានឆាបឆេះយ៉ាងខ្លាំង ខណៈពេលនោះ ក្រុមសន្តិសុខរបស់បូរីកាំកូសីុធីបាននាំគ្នាជួយពន្លត់ ដើម្បីទុបស្កាត់កុំឲ្យភ្លើងឆេះកាន់តែខ្លាំង ដោយមើលទៅស្ថានភាពអគ្គីភ័យខ្លាំងពេក ក៏បានហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ០២គ្រឿង ដែលប្រចាំការនៅខណ្ឌសែនសុខ ។
គួររំលឹកផងដែរថា ករណីអគ្គីភ័យនេះ គឺមានរយៈពេលជិត មួយម៉ោង ទើបកម្លាំងសមត្ថកិច្ចបានពន្លត់រលត់នៅវេលាម៉ោង៥ ល្ងាច ថ្ងៃដដែល ។
សូមបញ្ជាក់ផងដែរថា ករណីអគ្គីភ័យខាងលើនេះ គេបានសង្កេតថា មានវត្តមានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានចុះមកជួយអន្តរាគមន៍ផងដែល។ ករណីឆាបឆេះព្រៃខាងលើនេះ ដោយពុំដឹងមូលហេតុនោះឡើយ៕
មតិយោបល់