ព័ត៌មានជាតិ

ខូចខាតរាប់ម៉ឺនដុល្លារ ដោយការធ្វេសប្រហែសមួយភ្លែត…!

ព្រៃវែងៈ នៅវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ​ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នង ទំហំ​៩ម៉ែត្រគុណ៨ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង នៅ​ភូមិ រកា ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

​ម្ចាស់ផ្ទះឈ្មោះ ហៀប រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិ​​ឃុំកើតហេតុ។

មូលហេតុ ឆ្លងចរន្តអគ្គិសនី​(​ទុស្សេខ្សែភ្លើង​)​ម្ចាស់បិទទ្វារផ្ទះទៅទិញម្ហូប មិនបានបិទបារ៉ែត។

សរុបការខូចខាតរួមមាន៖ ផ្ទះឈើមួយខ្នង​,​ ស្រូវ៣តោន , គោយន្តកន្ត្រៃ១គ្រឿង, ប្រាក់រៀល៣លានរៀល​, មាស៥ជី និងសម្ភារៈប្រើប្រាស់មួយចំនួន គិតជាប្រាក់សរុប​២០​.៥០០​​ដុល្លារ​។

ករណីនេះរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកពារាំងអន្តរាគមន៍ ទឺកអស់ចំនួន៤ធុង រថយន្ត ទប់ស្កាត់មិនឲ្យរាលឆ្លងទៅផ្ទះជិតខាង៕

មតិយោបល់