ព័ត៌មានជាតិ

ប្រទះឃើញថ្មបុរាណ៣ដុំ នៅកណ្ដាលបឹងទន្លេសាប

សៀមរាបៈ ដោយសារទឹកបឹងទន្លេសាប រីងហួតហែង ធ្វើឲ្យប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពួកគាត់បានប្រទះឃើញថ្មបុរាណ៣ដុំ នៅកណ្តាលបឹងទន្លេសាប ។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៦នេះ នគរបាលស្រុកជីក្រែងបានឲ្យដឹងថា ប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល ដោយឃើញដុំថ្មផុសនៅកណ្តាលបឹង ទន្លេសាប ចំនួន៣ដុំជិតគ្នា១ដុំ មានបណ្តោយ៣.៧០ម៉ែត្រ ទទឹង១.២០ម៉ែត្រ ថ្មរលីងធម្មតា នៅខាងត្បូងភូមិមាត់ខ្លា ជាប់ព្រំប្រទល់ ខេត្តពោធិ៍សាត់ ។

នគរបាលបន្តថា ដោយមានស្ថានទឹកបឹងទន្លេសាបរីងហួតហែង ខ្លាំងទើបប្រជាពលរដ្ឋប្រទះឃើញផ្អើលនាំគ្នាទៅមើលយ៉ាងដូច្នេះ។

សមត្ថកិច្ចបន្ថែមថា ថ្មទាំងនោះមិនត្រូវបាននាំយកទៅទីណានោះទេ ដោយសារវាមានទម្ងន់ធ្ងន់ពេក ហើយលោកក៏បានឲ្យអ្នកភូមិនៅទីនោះជួយថែរក្សាផងដែរ។ ទោះយ៉ាងណាគេនៅមិនទាន់ដឹងពីចំណាត់ការបន្តរបស់អាជ្ញាធរពាក់ព័ន្ធនៅឡើយ៕

FB_IMG_1462940642300FB_IMG_1462940632912image_63e0d51a1e785fdc2315bc8dac image_8ed551449a451f4877cec87106

មតិយោបល់